ការអប់រំ
- សាលារៀនដំបូងរបស់ The Art of Living
- សាលាកុលសម្ព័ន្ធ Jharkhand
- ក្តីសង្ឃឹមថ្មី @ជញ្ជាំងមរណ:
- សាលារៀនដារ៉ាវី(Dharavi)
- ជនរងគ្រោះដោយសារពលកម្មកុមារប្រែក្លាយជាអ្នកផ្តល់ការអប់រំ
សាលារៀនដំបូងរបស់ The Art of Living តំបន់ជនបទនៅ Bengaluru ប្រទេសឥណ្ឌា
គម្រោង Ved Vignan Maha Vidhya Peeth (VVMVP) គឺជាសាលារៀននៅជនបទដំបូងគេដែលចាប់ផ្តើមដោយ Gurudev Sri Sri Ravi Shankar ក្នុងឆ្នាំ ១៩៨១ ។ គំរោងបានចាប់ផ្តើមនៅពេលដែល Gurudev មើលឃើញថា ក្មេងៗដែលរស់នៅជិត The Art of Living Center គ្មានអនាមយ័នឹងមិនបានចូលសាលារៀន។ អ្នកស្ម័គ្រចិត្តក្នុងតំបន់ម្នាក់ត្រូវបានតែងតាំងអោយមើលថែរក្សាក្មេងៗ បង្រៀនមេរៀនជាមូលដ្ឋានស្តីពីអនាម័យ បង្រៀនពួកគេពីល្បែងបែបអប់រំ និងផ្តល់អាហារថ្ងៃត្រង់ដែលមានគុណភាពឥតគិតថ្លៃដល់ពួកគេ។ សាលាបានចាប់ផ្តើមទាក់ទាញសិស្សបានកាន់តែច្រើនហើយរចនាសម្ព័ន្ធអប់រំផ្លូវការត្រូវបានបង្កើតឡើង។ ដំបូងឡើយអ្នករកកំរៃឈ្នួលដើម្បីរស់ប្រចាំថ្ងៃមានការស្ទាក់ស្ទើរលើគំរោងនេះ ហើយមានតែកុមារពីរភូមិប៉ុណ្ណោះបានចូលរៀន។ សព្វថ្ងៃនេះចំនួនបានកើនឡើងយ៉ាងច្រើន។
និស្សិតម្នាក់ក្នុងចំណោមសិស្សទាំងនោះគឺនាងមានឈ្មោះថាព្រីយ៉ាកា។ នាងបានសិក្សាពីស្តង់ដារទី ៨ ដល់ទី ១០ នឹងបានធ្វើការប្រឡងស្តង់ដារទី ១០ ហើយបានបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកអគ្គិសនីនិងអេឡិចត្រូនិច បន្ទាប់មកនាងក៏ទទួលបានការងារធ្វើនៅ Bengaluru Metro Rail Cooperation Ltd។ នាងជាមនុស្សទី ១ ដែលជាអ្នកប្រតិបតិ្តការបញ្ជារថភ្លើងនៅ Bangalore Metro។
“កូនស្រីរបស់ខ្ញុំបានទៅធ្វើការនៅក្នុងចំការ ទាំងអាយុនៅក្មេង។ ពួកយើងមិនដែលនឹកស្រម៉ៃគាត់នឹងទទួលបាន នូវការអប់រំ ហើយខ្ញុំក៏មានការសប្បាយរីករាយយ៉ាងខ្លាំងដែលពេលដែលឃើញគាត់បានទៅរៀន។
- កូនរបស់លោកស្រ្តី Savitri គឺជាកុមារដែលបានទៅរៀនទីនោះដំបូងគេបង្អស់
សាលាកុលសម្ព័ន្ធ Jharkhand បានផ្តល់ការអប់រំទៅកាន់តំបន់ Hinterlands
ក្នុងឆ្នាំ ១៩៩៩ Gurudev បានស្នើរឲ្យ Brij Chawla ធ្វើអ្វីមួយដើម្បើផល់ការអប់រំ នៅក្នុងតំបន់កុលសម្ពន័ នេះ គាត់បានឈប់ពីអ្នកគ្រប់គ្រងទូទៅពី Bhartiya Cutler Hammer ដើម្បីធ្វើការកុលសម្ពន័បានរងនូវផលបះពាល់។ គាត់បានជ្រើសរើស Ghatsila ដែលជាតំបន់ដាច់ស្រយ៉ាលមួយក្នុងកុលសម្ពន័នេះ។មនុស្សម្នាក់ត្រូវលោតចុះពីរថភ្លើងនៅទីងងឹតដោយប្រើពេលតែពីរបីនាទីប៉ុណ្ណោះ។ Chawla មានអាយុជាង ៧០ ឆ្នាំហើយ ជារឿយៗធ្វើដំណើរជាមួយប្រអប់ធំដែលមានឯកសណ្ឋានឬសៀវភៅឬសម្ភារៈសាលាផ្សេងទៀត។
សព្វថ្ងៃនេះ មានសាលាកុលសម្ព័ន្ធចំនួន ២០ ដែលបានដាក់នៅលើផែនទីរបស់Jharkhand។ សាលារៀនដែលមានហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ រួមទាំងបន្ទប់ពហុមេឌា ដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ។ ការណែនាំនៃការអប់រំចាប់ផ្តើមជាភាសាក្នុងស្រុកគឺ Mundari និង Oraon និងប្រើអក្សរ Akiki ។
“កូនស្រីរបស់ខ្ញុំឈ្មោះDukhiគឺជាមនុស្សទីមួយនៅក្នុងគ្រួសាររបស់យើងដែលបានទទួលការអប់រំ។ អ្នកខ្លះទៀតមិនទាំងចេះអាននិងសរសេរផង។ យើងសូមថ្លែងអំណរគុណចំពោះរឿងនេះ” ។
- Jaba Soren, Jharkhandដែលកូនស្រីសិក្សានៅសាលាកុលសម្ព័ន្ធមួយគ្រប់គ្រងដោយសាលាសិល្បៈនៃការរស់នៅ(The Art of Living)
ក្តីសង្ឃឹមថ្មី @ជញ្ជាំងមរណ:
"បន្ទាប់ពីឆ្លងកាត់កម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំយុវជន Hiramati Sinha បានសម្រេចចិត្តបើកសាលាអង់គ្លេសឥតគិតថ្លៃនៅ" Wall of Death "នៅតាមព្រំដែនឥណ្ឌា - បង់ក្លាដែសនៅ Bhuvaneshwarnagar, Assam ក្នុងឆ្នាំ ២០០៣។ នាងបានទៅលេង ១,៥០០ គ្រួសារនិងលើកទឹកចិត្តឪពុកម្តាយ បញ្ជូនកូន ៗ របស់ពួកគេទៅរៀន។ទោះបីមិនមានការឆ្លើយតបក៏ដោយ Hiramatiបានចាប់ផ្តើមSri Sri Gyan Mandirជាមួយក្មេងៗតែ ១៥ នាក់ប៉ុណ្ណោះ ឥឡូវវាដំណើរការជាមួយសិស្សជិត ៦០០ នាក់។ មាននិស្សិតមួយចំនួនមកពីគ្រួសារអ្នកនេសាទក្នុងស្រុក ដែលមិនបានរៀនសូត្រដោយខ្លួនឯង ក៏បានសិក្សានៅទីនេះផងដែរ។
Hiramatiត្រូវបានប្រគល់ជូនពានរង្វាន់ Dr.B.R Ambedkar National Philosopher(ជាអ្នកជំនាញទស្សនវិជ្ជាជាតិ) ដោយBharath Dalit Sahitya Academy នៅខែធ្នូឆ្នាំ ២០១៥ សម្រាប់ការបើកសាលានេះ។ នាងក៏បានចាប់ផ្តើមសាលារៀននៅ Broninglo និង Keipleo នៃ N.C. Hills District ក្នុង Dhargarband នៃស្រុក Karimgaj និងនៅ Khasiapuji នៃស្រុក Kasar ដែលតំបន់ខ្លះជាតំបន់បះបោរ។
សាលាដារ៉ាវីៈមជ្ឈមណ្ឌលអប់រំនៅតំបន់អនាធិបតេយ្យធំបំផុតនៅអាស៊ី
Sri Sri Vidya Mandir គឺជាសាលាអង់គ្លេសដំបូងគេនៅដារ៉ាវីដែលជាតំបន់អនាធិបតេយ្យធំជាងគេនៅអាស៊ី។ ទោះបីជាមានបញ្ហាប្រឈមជាច្រើនដូចជាប្រវត្តិលំបាករបស់កុមារដែលមានប្រវត្តិរំលោភបំពានភាព គ្មានដីធ្លីនិងការព្រងើយកន្តើយរបស់ឪពុកម្តាយ ចំពោះការអប់រំ សាលារៀនមានការរីកចម្រើននិងទទួលបានជោគជ័យក្នុងការនាំការអប់រំដល់អ្នកស្រុក។ មានកុមារជាង ៤០០ នាក់សិក្សានៅសាលាដារ៉ាវី។
ជនរងគ្រោះដោយសារពលកម្មកុមារប្រែក្លាយជាអ្នកផ្តល់ការអប់រំ
ឪពុករបស់ Vinod Chauhan គឺជាមនុស្សញៀនស្រាហើយម្តាយរបស់គាត់ជាកម្មករធ្វើស្រែតាមរដូវកាល។ ដោយសារតែទំលាប់របស់ឪពុករបស់គាត់ Vinod និងបងប្រុសរបស់គាត់ត្រូវចាប់ផ្តើមធ្វើការនៅក្នុងហាងតែ ពីព្រឹកដល់ពាក់កណ្តាលអាធ្រាត បន្ទាប់មកមានការងារប្លែកៗដូចជាការលក់ខ្លែង លក់បន្លែ ថែសួនជាដើម។ “ យើងមិនត្រូវបានលើកទឹកចិត្តឱ្យផ្តោតលើការអប់រំរបស់យើងទេ។ ខ្ញុំបានបរាជ័យក្នុងថ្នាក់ទី ១០ ចំនួន ២ ដងហើយខ្ញុំក៏មិនចេះអាននិងសរសេរភាសាHindiបានត្រឹមត្រូវដែរ។
បន្ទាប់ពីបញ្ចប់ YLTP, Vinod បានបំផុសគំនិតឱ្យសិក្សា, ជាប់ថ្នាក់ទី ១០ និងបានបន្ដការបញ្ចប់ការសិក្សាផ្នែកពាណិជ្ជកម្ម។ “ ការរីកចម្រើននៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ បានផ្តល់ឱ្យខ្ញុំនូវទំនុកចិត្តកាន់តែខ្លាំងឡើង និងការប្តេជ្ញាចិត្តដើម្បីនាំការអប់រំដល់កុមារសហគមន៍ក្រីក្រ។ ខ្ញុំចង់ជួយក្មេងដទៃទៀត ដូច្នេះពួកគេមិនឆ្លងកាត់អ្វីដែលខ្ញុំធ្លាប់ជួបនោះទេ។ ក្តីសុបិន្តរបស់ខ្ញុំគឺចង់ឃើញកុមារគ្រប់រូបទទួលបានការអប់រំ និងឃើញពួកគេរីកលូតលាស់ទៅជាបុគ្គលដែលមានឯករាជ្យភាព។ សព្វថ្ងៃនេះគាត់បើកសាលាឥតគិតថ្លៃមួយសំរាប់សិស្សជាង ២៥០ នាក់មកពីសហគមន៍ក្រីក្រនៅDhar, Madhya Pradesh។