អត្ថប្រយោជន៍ទូទៅដែលទទួលបានពីរបាយការណ៍រួមមាន៖
មើលវីដេអូ
“សមាធិគឺជាដំណើរការមួយ ពីសភាពមានចលនាទៅរកសភាពហ្នឹងថ្កល់ ពីមានសំលេងទៅស្ងប់ស្ងាត់។”
- ដោយ ស្រ៊ី ស្រ៊ី រ៉ាវី សាន់ការ
អត្ថប្រយោជន៍នៃសមាធិ:
- ភាពជ្រះស្រលះផ្លូវចិត្ត
- បង្កើនថាមពល
- បង្កើនសុខភាពផ្លូវកាយ
- មានភាពល្អប្រសើរក្នុងទំនាក់ទំនងស្នេហា
- មានភាពស្ងប់សុខក្នុងចិត្
WHAT PARTICIPANTS SHARE
ការចែករំលែកបទពិសោធន៍ពីសំណាក់អ្នកចូលរួមពីអ្វីដែលទទួលបានក្នុងកម្មវិធី Sahaj Samadhi ឬការហាត់សមាធិបែបសាមញ្ញ
អ្វី។ គឺ។ សាហាច សមាធិ(Sahaj Samadhi)៖
ក្នុងភាសាសំស្រ្កឹត ពាក្យថា “សាហាច” (Sahaj) មានន័យថា សាមញ្ញៗងាយស្រួល។ ឯពាក្យ “សមាធិ” (Samadhi) មានន័យថា ស្មឹងស្មាតសមាធិ-ដែលជាតំណាក់កាលធម្មជាតិមួយដែលប្រមូលផ្តុំថាមពល បញ្ញាស្មារតី និងកំលាំងដ៏ខ្លៀវក្លាឥតព្រំដែន ហើយយក៏ជាកន្លែងមួយដែលស្ងប់សុខដល់មហិមា។
ងាយស្រួលក្នុងការរៀន
សាហាច សមាធិ គឺជាការសមាធិបែបធម្មជាតិ និងសាមញ្ញ។ ទាំងរាងកាយនិងចិត្តសំរាកក្នុងតំណាក់កាលដ៏ជ្រៅមួយ ហើយដែលជាឫសគល់ក្នុងការបំផ្លាញស្រ្តេស ហើយនិងជ្រួតជ្រាបអំពីភាពស្ងប់សុខ និងថាមពលច្នៃប្រឌិតដែលត្រូវបានពន្លាចេញមក។
យើងទាំងអស់គ្នាអាចរៀននិងក្លាយជាអ្នកអនុវត្តទាំងស្រុងបានត្រឹមតែរយៈពេលពីរបីម៉ោងប៉ុណ្ណោះនៃវគ្គបណ្តុះបណ្តាលនេះ។
អត្ថប្រយោជន៍គឺទទួលបានភ្លាមៗ ជាក់ស្តែង និងកើនឡើងជានិច្ច រីឯការអនុវត្តវិញនោះគឺងាយស្រួលមិនសាំញ៉ាំ។
ទំរង់នៃវគ្គសិក្សា
រយៈពេល៣ថ្ងៃ មួយថ្ងៃ២ម៉ោងជារៀងរាល់ថ្ងៃ
ដូចបានបង្រៀនដោយ
ស្រ៊ី ស្រ៊ី រ៉ាវី សាន់ការ(Sri Sri Ravi Shankar)
អ្នកដឹកនាំព្រលឹងវិជ្ជា និងមនុស្សវិជ្ជាទទួលស្គាល់ទូទាំងពិភពលោក
ការធ្វើសមាធិបែប សាហាចសមាធិ គឺមានតែគ្រូដែលមានការទទួលស្គាល់ដោយផ្ទាល់ពីសំណាក់ ស្រ៊ី ស្រ៊ី រ៉ាវី សាន់ការ តែប៉ុណ្ណេះដែលអាចបង្រៀនបាន។ ក្បួនសមាធិនេះចេញមកពីប្រពៃណីរាប់ពាន់ឆ្នាំមួយដែលត្រូវបានរក្សាទុកតាមក្បួនខ្នាតដើមសុទ្ធសាធ ដើម្បីឲ្យលោកអ្នកទទួលបាននូវក្បួនសមាធិដ៏ងាយយល់នេះ ។
“ក្នុងការធ្វើសមាធិដល់តំណាក់កាលជ្រៅមួយ អ្នកនឹងទទួលបាននូវថាមពល និងកំលាំងដែលមានរយៈពេលយូរអង្វែង។ ថាមពលទាំងនេះ រុញច្រានអ្នកខ្ពស់ទៅៗ រហូតដល់អ្នកទទួលបាននូវសេចក្តីសុខស្កប់ស្កល់កំរិតខ្ពស់បំផុត។”
ស្រ៊ី ស្រ៊ី រ៉ាវី សាន់ការ
អ្នកបង្កើតសមាគមន៍ សិល្បៈនៃការរស់នៅ និងជាអ្នកបង្កើតក្បួនសមាធិបែប សាហាច សមាធិ