នេះជាកម្មវិធីដែលនាំមកជូនលោកអ្នកដោយអ្នកឯកទេសជំនាញ ស្រ៊ី ស្រ៊ី រ៉ាវី សាន់កា (Sri Sri Ravi Shankar) ដែលជាអ្នកដឹកនាំមនុស្សវិជ្ជា ជាគ្រូបង្ហាត់ផ្នែកព្រលឹង និងជាអគ្គរាជទូតសន្តិភាព ហើយក៏ជាអ្នកបង្កើតកម្មវិធីសុភមង្គល និងលំហាត់ដកដង្ហើមតាមបែបស៊ូដារសាន់ គ្រីយ៉ាផងដែរ។
ក្នុងជីវិតប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះ ធ្វើឲ្យយើងតប់ប្រមល់ មានអារម្មណ៍ថាជាប់គាំង ទៅណាមិនរួច មួរម៉ៅ ស្មុគស្មាញឬច្របូកច្របល់ក្នុងជីវិត។ តាមរយៈការសាកល្បងនិងធ្វើតេស្តអំពីការអនុវត្តគួបផ្សំគ្នារវាង យូហ្គា, លំហាត់ដកដង្ហើមដ៏មានប្រសិទ្ធិភាព, សមាធិ និងអធិឋាន, កម្មវិធីសិល្បៈនៃការរស់នៅប្រកបដោយសុភមង្គលនេះនឹងជួយឲ្យអ្នករស់នៅក្នុងជីវិតទៅតាមអ្វីដែលអ្នកចង់បានដោយ៖ មានគន្លឹះក្នុងដៃអ្នកដែលអាចដោះស្រាយបញ្ហាជីវិតពោរពេញដោយអារម្មណ៍ស្ងប់សុខ និងមានទំនុកចិត្ត។
ក្នុងកម្មវិធីសុភមង្គល, អ្នកនឹងរៀនពីតិចនិកធ្វើយូហ្គា និងសមាធិដែលអាចផ្តល់ប្រយោន៍ដល់អ្នកពេញមួយជីវិត។ សកម្មភាពគោលនៃកម្មវិធីសិល្បៈនៃការរស់នៅប្រកបដោយសុភមង្គលនេះគឺ លំហាត់ដកដង្ហើម ស៊ូដារសាន់ គ្រីយ៉ា (Sudarshan Kriya) ដែលជាតិចនិចដកដង្ហើមដ៏មានប្រសិទ្ធិភាព ក្នុងការប្រើចរន្តធម្មជាតិដើម្បីបំបាត់ភាពតប់ប្រមល់។ អ្នកក៏នឹងទទួលបានផងដែរនូវទំរង់នៃលំហាត់សំរាប់យកទៅអនុវត្តនៅពេលក្រោយនៅផ្ទះ។
សិក្សាអំពីវិធីទទួលបានភាពស្ងប់សុខ និងរីករាយយ៉ាងជំនាញ
ដូចបានបង្រៀនដោយ ស្រ៊ី ស្រ៊ី រ៉ាវី សាន់ការ (Sri Sri Ravi Shankar)
លំហាត់ដកដង្ហើមកំរិតខ្ពស់
ការសាកល្បងអនុវត្តលំហាត់ដកដង្ហើមបែប ស៊ូដារសាន់ គ្រីយ៉ា(Sudarshan Kriya)-ដែលជួយបំបាត់ភាពតប់ប្រមល់យ៉ាងមានប្រសិទិ្ធភាព ព្រមទាំងជួយនាំអ្នកឆ្ពោះទៅរកដំណាក់កាលដ៏ជ្រៅនៃការសមាធិ។
ទទួលបានការបង្ហាត់ពីអ្នកឯកទេសអំពីការអនុវត្តស៊ូដារសាន់ គ្រីយ៉ា និងប្រាណាយ៉ាម៉ាដោយខ្លួនអ្នកផ្ទាល់។
វិធីដែលកម្មវិធីសុភមង្គលជួយអ្នក
អត្ថប្រយោជន៍ទូទៅដែលទទួលបានពីរបាយការណ៍រួមមាន៖
ភាពជ្រះស្រលះផ្លូវចិត្ត * បង្កើនថាមពល * បង្កើនសុខភាពផ្លូវកាយ * មានភាពល្អប្រសើរក្នុងទំនាក់ទំនងស្នេហា
យកទៅផ្ទះរបស់អ្នក
រៀនការអនុវត្តសំរាប់ពេលពេញមួយជីវិត
ទទួលបានមកវិញនូវជំនាញនិងទំលាប់ថ្មីៗដែលអ្នកអាចអនុវត្តនៅផ្ទះដោយខ្លួនឯង ដើម្បីជួយពង្រឹងភាពរីករាយរបស់អ្នកឲ្យបានស្កប់ស្កល់។ លើសពីនេះ អ្នកនឹងទទួលបាននូវការចូលរួមជាមួយក្រុមអនុវត្តប្រចាំសប្តាហ៍ ដើម្បីអភិវឌ្ឍជំនាញរបស់អ្នកនិងពង្រឹងការគ្រប់គ្រងចលនានៃរាងកាយរបស់អ្នក បន្ទាប់ពីសិក្ខាសាលានេះ។
ក្បួនអនុវត្តប្រចាំថ្ងៃដែលអ្នកអាចបន្តធ្វើនៅផ្ទះដោយខ្លួនឯង
គោលដៅរយៈពេលបីថ្ងៃនៃកម្មវិធីសុភមង្គលនេះគឺផ្តល់ឲ្យលោកអ្នកនូវជំនាញ ការគាំទ្រ និងការបណ្តុះបណ្តាលដែលអាចអនុវត្តបន្តនូវតិចនិកដំណកដង្ហើមដ៏មានប្រសិទ្ធិភាពនេះនៅពេលដែលលោកអ្នកត្រលប់ទៅផ្ទះវិញ។ យើងនឹងបង្រៀនលោកអ្នកអំពីវិធីសាស្ត្រងាយៗ តែមានប្រសិទ្ធិភាពអាចឲ្យលោកអ្នកអនុវត្តបានរាល់ថ្ងៃដើម្បីកាត់បន្ថយស្រ្តេស ចាប់ផ្តើមជីវភាពប្រចាំថ្ងៃរបស់អ្នកដោយភាពស្រស់ស្រាយ ដោយមានអារម្មណ៍ជ្រះស្រលះ មានទំនុកចិត្តនិងរីករាយ។
អត្ថប្រយោជន៍បន្ថែម៖ ចូលរួមក្រុមអនុវត្តប្រចាំសប្តាហ៍ និងចូលរួមជាមួយសហគមន៍ផ្នែកព្រលឹងជុំវិញពិភពលោក។
កម្មវិធីសុភមង្គលនេះមិនមែនធ្វើតែបីថ្ងៃនោះទេ អ្នកក៏នឹងបានចូលរួមជាមួយក្រុមហាត់ស៊ូដារសាន់គ្រីយ៉ារាល់សប្តាហ៍នៅឯមណ្ឌលសិល្បៈនៃការរស់នៅដែលអ្នកអាចចូលរួមបានគ្រប់ទីកន្លែងលើពិភពលោក។
ការស្រាវជ្រាវ
តិចនិកទាំងនេះបានបង្ហាញឲ្យយើងឃើញថាវាមានឥទ្ធិពលទៅលើគុណភាពជីវិតជាខ្លាំង ចាប់តាំងពីការកាត់បន្ថយស្រ្តេសរហូតដល់ការសំរាកបានច្រើនជាងមុន។
ការសិក្សាជាង៧០ត្រូវបានធ្វើឡើងលើទ្វីបចំនួន៤ ហើយបានធ្វើការបោះពុម្ពផ្សាយក្នុងអត្ថបទការសែតថា មានការប្រែប្រួលជាវិជ្ជមានជាខ្លាំងក្នុងជីវិតដែលបានមកពីការអនុវត្តស៊ូដារសាន់ គ្រីយ៉ា និងលំហាត់ដកដង្ហើមដែលពាក់ព័ន្ធក្រោមការបង្ហាត់បង្រៀនរបស់កម្មវិធីសិល្បៈនៃការរស់នៅប្រកបដោយសុភមង្គល។