“ នៅក្នុងខ្លួនពិរុទ្ធជនទាំងអស់ សុទ្ធតែមានជនរងគ្រោះម្នាក់កំពុងស្រែករកជំនួយ។ បុគ្គលនោះក៏ជាជនរងគ្រោះនៃភាពល្ងង់ខ្លៅ មានគំនិតតូចចង្អៀត និងខ្វះការយល់ដឹង។ វាគឺជាភាពតានតឹង កង្វះចក្ខុវិស័យទូលំទូលាយអំពីជីវិត កង្វះការយល់ដឹង និងការប្រាស្រ័យទាក់ទងមិនល្អដែលនាំឱ្យមានអំពើហឹង្សាក្នុងសង្គម។”
~ Gurudev Sri Sri Ravi Shankar
កម្មវិធីពន្ធនាគារមានគោលបំណងផ្លាស់ប្តូរជីវិតរបស់មនុស្សដែលកំពុងធ្វើការឬជាប់ពន្ធនាគារនៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ - ជនល្មើស អ្នកអនុវត្តច្បាប់ និងជនរងគ្រោះ។ វាធ្វើការជាមួយនាយកដ្ឋានស៊ើបអង្កេត ប្រព័ន្ធតុលាការគ្រួសារនិងអនីតិជន រដ្ឋបាលនិងមន្រ្តីកែតម្រូវនៃស្ថាប័នព្រហ្មទណ្ឌ និងនាយកដ្ឋានអនុវត្ពពង្រឹងច្បាប់។
ការសន្និដ្ឋានជាមូលដ្ឋាននៃកម្មវិធីពន្ធនាគារបង្ហាញថាគ្មាននរណាម្នាក់ពិតជាអាក្រក់ខ្លាំងនោះទេ ប៉ុន្តែពួកគេប្រព្រឹត្តបទឧក្រិដ្ឋដោយសារតែភាពតានតឹងនៅមជ្ឈដ្ឋានខាងក្រៅដែលពួកគេមិនអាចដោះស្រាយបានប្រកបដោយប្រសិទ្ធភាព។ នៅក្រោមលក្ខខណ្ឌនៃការឃុំឃាំង ទំនោរហិង្សា និងអារម្មណ៍អវិជ្ជមានកាន់តែខ្លាំងឡើង ជាហេតុបណ្តាលឱ្យមានការប៉ះទង្គិចបន្ថែមទៀតដល់ទឹកចិត្តរបស់អ្នកទោស។
កម្មវិធីពន្ធនាគារបង្រៀននូវជំនាញដែលជួយកាត់បន្ថយភាពតានតឹង ព្យាបាលការប៉ះទង្គិចផ្លូវអារម្មណ៍ និងផ្តល់ចំណេះដឹងជាក់ស្តែងពីរបៀបដោះស្រាយជាមួយគំនិតអវិជ្ជមានដើម្បីរស់នៅប្រកបដោយសក្តានុពលខ្ពស់បំផុតនិងរួមចំណែកដល់សង្គមតាមរបៀបវិជ្ជមាន។
ផលប៉ះពាល់៖
កំពុងសកម្មនៅជាង ៤៥ ប្រទេស
និងបន្តកើនឡើង។
ពន្ធនាគារជាង ១០០កន្លែង
បានអនុវត្តកម្មវិធីនេះនៅប្រទេសឥណ្ឌា
អ្នកទោសពន្ធនាគារជាង ៥០ ម៉ឺននាក់
ត្រូវបានផ្លាស់ប្តូរតាមរយៈកម្មវិធីទាំងនេះ។
រឿងរ៉ាវសំខាន់ៗ៖
- ឥណ្ឌា
- អាហ្សង់ទីន
- អាហ្វ្រិកខាងត្បូង
- តៃវ៉ាន់
- សហរដ្ឋអាមេរិក
ចាប់តាំងពីឆ្នាំ ១៩៩៩ មកអ្នកទោសជាង ១២ ម៉ឺននាក់មកពីពន្ធនាគារនៅប្រទេសឥណ្ឌាបានទទួលនូវកម្មវិធីពន្ធនាគារ(the Prison Program)ប្រកបដោយលទ្ធផលល្អ។ នៅក្នុងពន្ធនាគារ Tihar - ពន្ធនាគារធំបំផុតនៅអាស៊ីអ្នកទោសជាង ៤៨០០០ នាក់និងបុគ្គលិកពន្ធនាគារ ១៣០ នាក់បានទទួលអត្ថប្រយោជន៍ពីកម្មវិធីនេះ។ វគ្គសិក្សាពីរបន្តធ្វើរៀងរាល់ខែជាមួយនឹងវគ្គហ្វឹកហាត់រៀងរាល់ចុងសប្តាហ៍។
”នៅក្នុងគំនិតទុទិដ្ឋិនិយម ខ្ញុំត្រូវបានគេណែនាំឱ្យទៅវគ្គសិក្សាមូលដ្ឋាននៃសិល្បៈនៃការរស់នៅ(The Art of Living)។ វាបានធ្វើឲ្យខ្ញុំភ្លឺភ្នែក។ ដូចដែលខ្ញុំលែងមានបំណងចង់រត់គេចចេញ ហើយលែងមានការភ័យខ្លាចថាមិនបានត្រលប់ទៅខាងក្រៅវិញ។"- Sunil, អតីតអ្នកទោស
"ទណ្ឌិតនិងនាយទាហានទទួលបានផលប្រយោជន៍យ៉ាងច្រើនតាមរយៈសុខុមាលភាពផ្លូវកាយ ផ្លូវចិត្តនិងខាងផ្នែកសង្គម។ - D.R. Karthikeyan, អតីតអគ្គនាយក, គណៈកម្មាធិការសិទ្ធិមនុស្សជាតិ
ការស្តារនីតិសម្បទាសង្គមរបស់អ្នកទោសនៅក្នុងគុកនិងការជួយដល់តម្រូវការ គឺជាគម្រោងដែលត្រូវបានបង្កើតឡើងដើម្បីបញ្ជូនទេពកោសល្យដែលលាក់កំបាំងតាមរបៀបប្រកបដោយផលិតភាព។ វាមិនត្រឹមតែអនុញ្ញាតឱ្យអ្នកទោសបង្ហាញពីការច្នៃប្រឌិតរបស់ពួកគេ ដែលដើរតួជាច្រកចេញពីភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យពួកគេនូវជំនាញនិងអនុញ្ញាតឱ្យពួកគេទទួលបានការរស់នៅគួរឱ្យគោរព។ អ្នកទោសជាង ១៨០០ នាក់និងក្រុមសកម្មប្រយុទ្ធដែលបានធ្វើកំណែទម្រង់ចំនួន ១៣០០ នាក់ត្រូវបានបណ្តុះបណ្តាលហើយបានរកឃើញឱកាសដើម្បីទទួលបាននូវភាពថ្លៃថ្នូររបស់ពួកគេវិញ។
គម្រោងនេះផលិតរបស់របរដូចជា កាបូបក្រដាស សម្ភារៈការិយាល័យ អំពូលភ្លើង ស៊ុមរូបថត និងប្រអប់ជាច្រើន។ ទាំងនេះត្រូវបានផ្គត់ផ្គង់ទៅឱ្យសាជីវកម្ម និងហាងលក់ទំនិញហើយក៏នាំចេញទៅប្រទេសផ្សេងទៀតផងដែរ។
គំរោង SRIJAN នៅគុក Tinsukia , Assam ផ្តល់ការបណ្តុះបណ្តាលផ្នែកអគ្គិសនីនិងផ្នែកជាងឈើដល់អ្នកទោស។ នៅគុកកណ្តាលក្នុងទីក្រុងBangolore គម្រោង“ ផាន់ណាវ៉ាវ៉ា”("Punamava") កំពុងគាំទ្រអ្នកទោសស្រីចំនួន ៤៥ នាក់ក្នុងការធ្វើនិងលក់ធូប វត្ថុអនុស្សាវរីយ៍ និងសម្លៀកបំពាក់។
ចាប់តាំងពីឆ្នាំ ២០០៦ មកអ្នកទោសអាហ្សង់ទីនរាប់ពាន់នាក់បានបញ្ចប់វគ្គសិល្បៈនៃការរស់នៅ(The Art of Living)ជាទៀងទាត់ ដែលរួមមានវគ្គបណ្តុះបណ្តាលសមាធិកម្រិតខ្ពស់ (វគ្គ ២) និងវគ្គបណ្តុះបណ្តាលឲ្យក្លាយជាគ្រូ។ ពន្ធនាគារចំនួន ១៥ នៅក្នុងខេត្ត Buenos Aires, ២ នៅ Mendoza, Chaco, Tucuman, Rio Negro, Santa Fe និង Tierra del Fuego ចូលរួមក្នុងកម្មវិធីនេះ។ នៅក្នុងពន្ធនាគារមួយមាន"Art of Living Wing"មួយ ដែលអ្នកទោសអាចធ្វើការហ្វឹកហាត់របស់ពួកគេ ត្រូវបានដាក់ជាប្រចាំ ដើម្បីផ្តល់ឱ្យពួកគេនូវកន្លែងសម្រាប់ធ្វើសមាធិដោយគ្មានការរំខាន។
អ្នកទោសអាហ្វ្រិកខាងត្បូងជាង ៩០០០ នាក់នៅក្នុងពន្ធនាគារចំនួន ១១ បានទទួលអត្ថប្រយោជន៍ពីកម្មវិធីនេះចាប់តាំងពីឆ្នាំ ២០០២ ។វាត្រូវបានចាប់ផ្តើមនៅZimbabwe, Tanzania, និង Kenya តាមរយៈការជួយពី សេវាកែតម្រូវ(the Correctionam Services)ក្នុងអាហ្រិកខាងត្បូង។
ការស្រាវជ្រាវដែលបានអនុវត្តលើផលប៉ះពាល់នៃកម្មវិធីពន្ធនាគារ(the Prison Program)ស្តីពីអាកប្បកិរិយានិងសុខភាពរបស់អ្នកទោសបានបង្ហាញពីការថយចុះគួរឱ្យកត់សម្គាល់នៃកំហឹងនិងការឈ្លានពានរបស់អ្នកទោស។
- ៧៥,៦% បានចែករំលែកភាពប្រសើរឡើងនៃការកាត់បន្ថយកំហឹង
- ៦៨,៣% និយាយថាមានភាពប្រសើរឡើងនៃភាពច្បាស់លាស់ក្នុងចិត្ត
- ៧៥,៦% បានរាយការណ៍អំពីការកើនឡើងនូវកម្រិតថាមពលនិង ២% មើលឃើញថាមិនមានការផ្លាស់ប្តូរទេ
- គុណភាពនៃការគេងប្រសើរឡើង ៧៨%
តាមរយៈការណែនាំរបស់សមាគមថែទាំតៃវ៉ាន់ កម្មវិធីពន្ធនាគារត្រូវបាននាំទៅកាន់មជ្ឈមណ្ឌលឃុំឃាំងTaipei Tu-Chenក្នុងឆ្នាំ ២០០៤។ ក្នុងរយៈពេលមួយឆ្នាំ អ្នកទោសជាង ១០០០ នាក់បានចូលរួម ហើយឥឡូវនេះវាត្រូវបានធ្វើឡើងជាទៀងទាត់នៅក្នុងមជ្ឈមណ្ឌលឃុំឃាំងTaipei Tu-Chen និងTaichung។ ការសិក្សាប្រកបដោយប្រសិទ្ធភាពមួយដែលធ្វើឡើងជាមួយអ្នកទោស ៦០០នាក់ បានបង្ហាញថាអ្នកទោសជាង ៨០% បានរាយការណ៍អំពីអត្ថប្រយោជន៍ដូចជាភាពច្បាស់លាស់នៃចិត្តកាន់តែខ្ពស់ ស្ថេរភាពអារម្មណ៍ និងគេងលក់ស្រួល។
នៅ Lancaster, CA រួមជាមួយកម្មវិធីពន្ធនាគារ(the Prison Program)ការសិក្សាមួយត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០០១ ជាមួយអ្នកទោសដែលមានអាយុចន្លោះពី ១៣-១៨ ឆ្នាំហើយដែលជាអ្នកប្រព្រឹត្តិបទឧក្រិដ្ឋដោយប្រើអាវុធប្រល័យលោក ឃាតកម្ម រំលោភសេពសន្ថវៈ ចោរប្លន់ប្រដាប់អាវុធ និងការគំរាមកំហែងភេរវកម្មប្រឆាំងនឹងអ្នកដទៃ។ លទ្ធផលនៃការសិក្សានេះបានបង្ហាញថា ការថប់បារម្ភថយចុះគួរឱ្យកត់សម្គាល់ ដែលជាហេតុនាំឱ្យមានការថយចុះកំហឹង ការភ័យខ្លាច និងអាកប្បកិរិយាប្រតិកម្មដែលត្រូវបានគេរាយការណ៍ពីមុន។ ចំនួនអនីតិជននៅក្នុងរបាយការណ៍ឧប្បត្តិហេតុបានថយចុះគួរឱ្យកត់សម្គាល់ក្នុងរយៈពេលបួនខែ ដែលវគ្គសិក្សាទាំងនេះត្រូវបានបង្រៀន។ បុគ្គលិកបានរាយការណ៍ថាមិនមានការរំខាននៅពេលយប់ទេ ដែលនៅពេលល្ងាចពួកគេហ្វឹកហាត់ស៊ូដាសាន់គ្រីយ៉ា(និងការធ្វើសមាធិ។ លទ្ធផលទាំងនេះធ្វើឲ្យមានការផ្លាស់ប្តូរនាយក ការផ្លាស់ប្តូរដ៏ធំធេងនៃបុគ្គលិក និងឱនភាពយ៉ាងខ្លាំងនៃសមាមាត្របុគ្គលិកក្នុងកំឡុងពេលនេះ។
“ជនជាប់ចោទ ដែលបានចូលបន្ទប់ឃុំឃាំងជាមួយកំហឹង និងអាកប្បកិរិយាខ្ជិលច្រអូសរបស់ពួកគេត្រូវបានផ្លាស់ប្តូរត្រឹមតែមួយសប្តាហ៍ ទៅជាក្មេងញញឹមរីករាយ..... ក្នុងរយៈពេល ៣៣ ឆ្នាំនៃបទពិសោធន៍ការសាកល្បងរបស់ខ្ញុំ ខ្ញុំមិនដែលឃើញការឆ្លើយតបបែបនេះទេ។"-- William Richardson,អតីតនាយកនៃ Los Angeles County V.A.P។ កម្មវិធីគ្រប់គ្រងកំហឹង ជំរុំMichael Smith ជំរុំ Francis Scobee, Lancaster, CA