ផ្តល់ឱកាសសំរាកលំហែរកាយដល់ខ្លួនអ្នក

ដែលអ្នកចង់បានយូរមកហើយ…

ប៉ុន្តែមិនដែលដឹងថាវាមានពិតមែន

ទទួលយកបទពិសោធន៍ពីកម្មវិធីសិល្បៈនៃភាពស្ងប់ស្ងាត់
ស្វែងរកវគ្គសិក្សា។

ការសំរាកលំហែរតាមបែបមានគម្រោងជាក់លាក់

សម្រាប់តែអ្នកដែលបានបញ្ចប់ កម្មវិធីសុភមង្គល

ទទួលយកនូវការសំរាកដែលអ្នកត្រូវការពីការណែ

នាំពីសេចក្តីស្ងប់សុខគ្រប់យ៉ាង

ចូលទៅកាន់តែស៊ីជំរៅជាមួយនឹងការធ្វើសមាធិកំរិតខ្ពស់, 
ការចូលរួមដ៏ស្ងាត់ស្ងៀម, ព្រមទាំង យូហ្គាសំរាប់សំរស់ក្មេងជាងវ័យ

តម្រង់ភាពពិតក្នុងចិត្តរបស់អ្នក

ហេតុអ្វីបានជាយើងចាំបាច់ឆ្លៀតពេល ៣ ទៅ៤ថ្ងៃសំរាប់ធ្វើលំហាត់សមាធិ?

ការឆ្លៀតពេលពីរបីថ្ងៃនេះធ្វើអោយឆ្នាំបន្តបន្ទាប់របស់អ្នកកាន់តែមានភាពរស់រវើក, សំរេចបានសមទ្ធិផលច្រើន និងប្រកបដោយថាមពល។ នៅពេលដែលលោកអ្នកសំរាកពីការងារប្រចាំថ្ងៃមួយរយៈ លោកអ្នកនឹងមានអារម្មណ៍ថាបានបង្កើនថាមពល និងស្រស់ស្រាយ, ខ្លួនរបស់អ្នកត្រៀមស្រេចក្នុងការរ៉ាប់រងនូវរាល់ទំនួលខុសត្រូវទាំងអស់ ជាមួយនឹងការតាំងចិត្តខ្ពស់ និងរីករាយ។

បង្កើតបំលាស់ប្តូរដ៏ធំក្នុងជិវិតអ្នក

ការសមាធិបែបស្ងប់ស្ងាត់​អាចជួយឲ្យអ្នកបំភ្លេចចោលនូវបញ្ហាទាំងឡាយដូចជា​ ជំនឿ​ វិប្បដិសារី និងក្តីព្រួយបារម្ភ​ ហើយធ្វើឲ្យអ្នកដក់ជាប់នូវការគិតផ្តោតមកលើខ្លួនយើងជាចំបងវិញ។ លោកអ្នកនឹងត្រលប់ទៅកាន់ជីវភាពប្រចាំថ្ងៃវិញដោយមានភាពជឿជាក់​ ទំនុកចិត្ត​ និងប្រកបដោយបញ្ញាឈ្លាសវៃប្រសើរជាងមុន។ លោកអ្នកបានរកឃើញសេចក្តីសុខដែលគ្មានបញ្ហាខាងក្រៅណាមករំខានបាន។ ហើយនៅពេលដែលលោកអ្នកសំរាកលំហែបែបនេះជាញឹកញាប់​ ថាមពលនិងសេរីភាពនៃការគិតក៏នឹងមានកំលាំងកាន់តែខ្លាំងឡើងៗក្នុងខ្លួនលោកអ្នកផងដែរ។ 

ការសំរាកលំហែរតាមបែបមានគម្រោងជាក់លាក់

នៅពេលដែលការសំរាកលំហែរដទៃទៀត​ អាចឲ្យអ្នកទទួលបានភាពស្ងប់ស្ងាត់តិចតួចនោះ មានមនុស្សជាច្រើនមានការលំបាកក្នុងការធ្វើឲ្យខួរក្បាល​ ចិត្តគំនិតរបស់ពួកគេស្ងប់ស្ងៀមបាន។ សិល្បៈ​នៃការសំរាកលំហែរបែបស្ងប់ស្ងាត់អាចផ្តល់ឲ្យលោកអ្នកនូវបរិស្ថានដែលធ្វើឲ្យអ្នកលិចស្លុងចូលទៅកាន់ការគិតដ៏ជ្រៅ​ពីខាងក្នុង​ ដែលធ្វើអោយយើងដាច់ចេញពីបញ្ហាស្មុគស្មាញទាំងឡាយ។ កាលវិភាគ​ពេញមួយថ្ងៃ​ ត្រូវបានរៀបរៀង ឡើងយ៉ាងសំរិតសំរាង​ ដើម្បីផ្តល់ឲ្យលោកអ្នកនូវបទពិសោធន៍សំរាកស្កប់ស្កល់​ និងផ្លាស់ប្តូរតាមដែលអាចធ្វើទៅបាន។ ហើយមិនបាច់ឆ្ងល់ទេនៅពេលដែលអ្នកឮអ្នកដែលបានចូលរួមវគ្គពីមុនៗមកថា​ នេះគឺជាការសំរាកលំហែរដ៏ល្អឥតខ្ចោះសំរាប់​រាងកាយ​ ចិត្តគំនិតខួរក្បាល​ និងព្រលឹង។

“មានការផ្លាស់ប្តូរជាច្រើនក្នុងខ្លួនរបស់ខ្ញុំ​ មុននិងក្រោយពេលដែលខ្ញុំចូលរួមវគ្គសំរាកលំហែរបែបស្ងប់ស្ងាត់នេះ។ ខ្ញុំ​មានអារម្មណ៍ថាខ្ញុំក្លាយជាមនុស្សថ្មីម្នាក់​ ដូច្នេះហើយ​ខ្ញុំ​អាចនិយាយបានថាវគ្គសំរាកលំហែរវគ្គ២(សិល្បៈ​នៃការសំរាកលំហែរបែបស្ងប់ស្ងាត់)គឺជាចំណុចចាប់ផ្តើមនៃជីវិតថ្មីរបស់ខ្ញុំ។ ខ្លួនថ្មីរបស់ខ្ញុំជាមនុស្សដែលមានទំនុកចិត្ត។ ខ្ញុំ​មានអារម្មណ៍ថាសំណាង​ ហើយខ្ញុំរីករាយណាស់។ តាមពិតទៅខ្ញុំគិតថាខ្ញុំសំណាងណាស់ដែលបានចូលរួមក្នុងកម្មវិធីនេះ។ សូមអរគុណ​ក្នុងការផ្តល់ឱកាសដ៏កម្រនេះមកខ្ញុំ។” - ជា។

- និស្សិតពិតណាស់។

សារធាតុសំខាន់នៃការសំរាកលំហែរ

“សមាធិ​គឺជាដំណើរការមួយ ពីសភាពមានចលនា​ទៅរកសភាពហ្នឹងថ្កល់​ ពីមានសំលេងទៅស្ងប់ស្ងាត់។”."

-ដោយ​ ស្រ៊ី ​ស្រ៊ី ​រ៉ាវី ​សាន់កា​រ

ការធ្វើសមាធិតំណាក់កាលជ្រៅ

ក្បួនមួយនៃវិធីសមាធិដែលហៅថា”Hollow and Empty”​ ដែលត្រូវបានបង្កើតតឡើងដោយ​ ស្រ៊ី​ ស្រ៊ី​ រ៉ាវី ​សាន់កា​រ​ គឺជាក្បួនគោលនៃវគ្គសំរាកលំហែរនេះ។ ក្បួនសមាធិនេះ​ ត្រូវបានបង្កើតឡើងជាពិសេសសំរាប់ទាញយកស្រទាប់ស្រ្តេស និងភាពតានតឹងចេញពីប្រព័ន្ធប្រសាទរបស់យើង។

ភាពស្ងប់ស្ងាត់

ភាពស្ងប់ស្ងាត់គឺមិនមែនត្រឹមតែជាការដែលមិននិយាយស្តី​នោះទេ​ តែវាក៏ជាវិធីចាប់ផ្តើមថ្មីរបស់យើងតាមរយៈរាងកាយ​ ផ្លូវចិត្ត​ និង  ព្រលឹង។ ភាពស្ងប់ស្ងាត់ពិតប្រាកដត្រឹមតែរយៈពេល២-៣នាទីប៉ុណ្ណោះ​ វាអាចជួយឲ្យយើងសំរាកបានស្កប់ស្កល់ជាងការគេង​ ព្រមទាំងប្រសើរជាងអ្វីផ្សេងទៀតដែលលោកអ្នកធ្លាប់មានបទពិសោធពីមុនមកទៅទៀត។

មុដ្រាស​ (Mudras) និង​ ប្រាណាយ៉ាម៉ាកំរិតខ្ពស់

វគ្គ​នេះបង្កើតឡើងដោយផ្អែកលើលំហាត់ដកដង្ហើមដែលត្រូវបានបង្ហាត់នៅក្នុងកម្មវិធីសុភមង្គល​ ហើយក៏បង្រៀនពីតំណាក់កាលនៃ​ មុដ្រាស (Mudras)​  ដែលជាតិចនិកប្រើសំរាប់ទទួលបានសមាមាត្ររវាងខួរក្បាល​ និងចិត្តអារម្មណ៍។

តន្ត្រី

ជាទូទៅ​ ភាពស្ងប់ស្ងាត់ត្រូវបានផ្សាភ្ជាប់ទៅនឹងភាពក្រៀមក្រំ។ ប៉ុន្តែ​នៅក្នុងវគ្គសំរាកលំហែរនេះ​ គឺយើងរីករាយ​អបអរ​សាទរ​នឹងភាពស្ងប់ស្ងាត់។ បន្ទាប់ពី​ការហាត់យូហ្គា​ សមាធិ​  និងស្វែងយល់ពេញមួយថ្ងៃ​ យើងចំណាយពេលល្ងាចក្នុងការសាទរព្រលឹងខាងក្នុង​ តាមរយៈតន្រ្តីព្រលឹង និងតន្ត្រីបូជាតាមបែបហ៊ីនឌូ។

សារធាតុសំខាន់​ដទៃទៀត

  • យូហ្គា​ បង្រួមចិត្តនិងរាងកាយ​ ដោយការចាប់ផ្តើមធ្វើយូហ្គានៅពេលព្រឹកជារៀងរាល់ថ្ងៃ។ 
  • ការអធិដ្ឋានបែប​ វិឌិច​(Vedic)-គឺជាការស្វែងយល់អំពី​ “ចំណេះដឹងទាំងបួន”​នៃក្បួនឥណ្ឌាបុរាណ,​ ដែលផ្តល់ឲ្យយើងនូវគន្លឹះក្នុងការរស់នៅប្រកបដោយសេចក្តីសុខ។ 
  • សំណួរនិងចំលើយ៖​ ទទួលបាននូវចំលើយច្បាស់លាស់អំពីការធ្វើសមាធិ ហើយនិងអំពីការរស់នៅដោយស្ងប់សុខ​ នៅក្នុងវគ្គសំណួរចំលើយរៀងរាល់យប់ជាមួយគ្រូរបស់អ្នក។ ភោជនីយាហារ​ដ៏ពិសេស​៖ ​គ្មានអ្វីដែលប្រសើរជាងការទទួលទានអាហារដែលជួយឲ្យព្រលឹងរបស់អ្នកស្រស់ស្រាយនោះទ។ សូមរីករាយជាមួយ​ អាហារបួស៣ពេលក្នុងមួយថ្ងៃ។ 
អ្វីដែលអ្នកចូលរួមចែករំលែក